header ads

Sponsor

ពិសី

បាត់ដំបងៈ ជនសង្ស័យម្នាក់ ដែលវាយយុវជនឲ្យសន្លប់ ហើយប្លន់យកម៉ូតូ និងសម្ភារៈមួយចំនួន ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងស្រាវជ្រាវតាមចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១២៖៥០នាទីរសៀលថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ស៊ីន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពវាយវាយយុវជនម្នាក់ សន្លប់ប្លន់យកម៉ូតូ និងសម្ភារៈមួយចំនួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1S-0318  កុំព្យូទ័រលេបថបពណ៌ខ្មៅមួយគ្រឿង ទូរស័ព្ទដៃម៉ាក Iphone មួយគ្រឿង ទូរស័ព្ទដៃ ម៉ាក camfone មួយគ្រឿង  ពូថៅ១។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ជនសង្ស័យនិងវត្ថុតាងទាំងអស់ឲ្យ​ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី។

សូមរំលឹកថា យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខម្នាក់ បានយកដំបងវាយបណ្ដាលឲ្យសន្លប់ រួចជនសង្ស័យលើកយកម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួនទៀត ជិះគេចខ្លួមបាត់ដោយសុវត្ថិភាព កាលពីម៉ោង៨យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចទួលតាថៃ ខាងលិចបឹងស្នោ ក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ស្នងការរងនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថៃ ធៀង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិសម្តេចឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់​ បានយកដំបងវាយ បណ្ដាលឲ្យសន្លប់ រួចជនសង្ស័យ​យកម៉ូតូម៉ាកហុងដា C125 មួយ​គ្រឿង កុំព្យូទ័រលែថត១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង, ប្រាក់ខ្មែរ៣ម៉ឺនរៀល ជិះគេចខ្លួនបាត់ស្រមោលតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post