header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ុន្មានថ្ងៃចុងក្រោយមកនេះ គ្រប់គ្នាហាក់ភ្ញាក់ផ្អើលទាក់ទងនឹងរូបភាពលិខិតឆ្លងដែនខ្មែរមួយសន្លឹក ដែលត្រូវពន្យារយៈពេល និងមានអក្សរថា ទីក្រុងហូជីមិញ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកមួយចំនួនមិនបានយល់ និងមានការយល់ច្រឡំថា ប្រទេសកម្ពុជាទៅជាទៅក្រុងហូជីមិញ ទៅវិញ តាមការលើកឡើងបំភ្លៃការពិត។

ហេតុផលពិតគឺ​ ខាងអគ្គកុងស៊ុលស្ថានទូតខ្មែរប្រចាំបរទេស គឺមានសិទ្ធិពន្យាលិខិតឆ្លងដែ​នជូនពលរដ្ឋខ្មែរបាន​ទាំងអស់​ ករណីដែល​លិខិតឆ្លងដែនរបស់​ពលរដ្ឋខ្មែរមានផុតកំណត់ការប្រើប្រាស់​ ។​

ទាក់ទងនឹងទីកន្លែងនៃការពន្យានេះ​ បើពន្យានៅប្រទេសវៀតណាម​ អគ្គកុងស៊ុលដាក់ថានៅក្រុងហូជីម៉ិញ​ បើពន្យានៅប្រទេសកូរ៉េខាងត្បូង​ អគ្គកុងស៊ុលដាក់ថា​ នៅសេអ៊ូល​ បើពន្យានៅប្រទេសជប៉ុន​គេដាក់ថា​ នៅតូក្យូ​ ។​ ល​ ។​ ល​ ។​

ដូច្នេះបងប្អូនដែលមានការយល់ច្រឡំមេត្តាជ្រាបជាព័ត៌មាន និងចំណេះដឹង  មេត្តាជួយចែករំលែកបន្តផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post