header ads

Sponsor

ពិសី

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងដឹកជញ្ជូនសន្លឹកឆ្នោត តាមសត្វដំរី យកទៅដាក់ក្នុង មណ្ឌល ការិយាល័យលេខ០០៨៣ ដែលមានទំតាំងស្ថិត នៅក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នេះយោងតាមការចេញផ្សាយរបស់ គ.ជ.ប។

ការដឹកបែបនេះ គឺដោយសារតែ ទីតាំភូមិសាស្រ្តខ្លះពិបាក នឹងធ្វើការដឹកជញ្ជូន សន្លឹកឆ្នោត តាមរថយន្ត យកទៅដាក់តាមមណ្ឌលបោះឆ្នោត។

សូមរំលឹកថា ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ នីតិកាលទី៦នេះ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន២០គណបក្ស និងមានប្រជាពលរដ្ឋខ្មែរចូលរួមបោះឆ្នោត ជាង៨លាននាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post