header ads

Sponsor

ពិសី

រតនគីរីៈ ឈើជាច្រើនកំណាត់ ដែលឈ្មួញយកមកលាក់ទុក នៅក្នុងភូមិប៉កធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលអ្នកសារព័ត៌មានបានជួបប្រទះ ហើយក៏បានរាយការណ៍ជូនលោកមេបញ្ចាការកងរាជអវុតហត្ថខេត្ត ។

ហើយលោកបានបញ្ជាឲ្យកម្លាំងអាវុហត្ថខេត្ត សហការណ៍ជាមួយអាវុតហត្ថស្រុកអូរយ៉ាដាវ ចុះទៅដល់ទីតាំងលាក់ស្តុកឈើនៅវេលាម៉ោង១១នឹង៤០នាទីព្រឹក ថ្ងៃពុធ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ហើយខាងអាវុធហត្ថបានធ្វើការវាស់វែង និងរាប់បានចំនួនឈើ ជាង៧០កំណាត់ ប្រភេទឈើសុក្រមឃ្លុំ ដែលមានមុខកាត់០.១៥សង់ទីម៉ែត្រ ទៅដល់០.៣០សង់ទីម៉ែត្រ ប្រវែង០.១២សង់ទីម៉ែត្រ ។

បើតាមប្រភពពីប្រជាពលរដ្ឋ បងប្អូនជនជាតិដែលរស់នៅក្នុងភូមិប៉ក់ធំ បានប្រាប់ព័ត៌មានយើងថា កាលពីយប់ថ្ងៃទី៩ នៅវេលាម៉ោង៣ជាង ឈានចូលថ្ងៃទី១០ ខែកក្កដា មានរថយន្តសាំយ៉ុងដឹកឈើមកទំលាក់ទុកជិតផ្ទះរបស់ពួកគាត់ គឺមានចំនួនបីរថយន្តសាំយ៉ុង ហើយគាត់ខ្លាចមានបញ្ហាព្រោះឃើញឈើមានចំនួនច្រើន ក៏បានប្រាប់អ្នកសារព័ត៌មាន ហើយអ្នកព័ត៌មានបានរាយការណ៍ទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្ត គឺលោក គឹម រស្មី លោកក៏បានបញ្ជាកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធស្រុកអូរយ៉ាដាវ ចុះមកដល់ទីតាំងលាក់ស្តុកឈើភ្លាមៗតែម្ដង។ ឈើនេះរកម្ចាស់មិនឃើញទេ ហើយឈើដែរកម្លាំងអាវុធហត្ថចាប់នោះ គឺយកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសិនរងចាំជំនាញមេព្រៃមកធ្វើការវាស់វែងឲ្យដឹងចំនួនច្បាស់លាស់ ដើម្បីយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post