header ads

Sponsor

ពិសី

លោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីជំនាន់ឆ្នាំ២០០០ ត្រូវបានគេបង្ហោះក្នុងហ្វេសប៊ុក ស្ថិតក្នុងសភាពរស់នៅលំបាក ដោយការស្ទួចត្រីចិញ្ចឹម គ្រួសារ លោកចាន់ សម័យ បានសម្ងំរស់នៅ ផ្ទះជូល ជាមួយប្រពន្ធ នឹងកូនៗដល់ទៅ៥នាក់ ប្រុស២ ស្រី៣ ស្ថិតនៅក្នុងបន្ទុកគ្រួសារ (សិក្សា)។

លោក ចាន់សម័យ តែងតែចងចាំពាក្យមួយឃ្លានេះថា: យើងលំបាក គេក៏មានទុក្ខលំបាករបស់គេដូចគ្នា តារាជាច្រើនសប្បាយៗតែនៅលើឆាក ឬតាមកញ្ចក់ទូរទស្សន៍ប៉ុន្នោះ តាមពិតពួកគេក៏មានទុក្ខដូចគ្នា  គ្រាន់តែគេមិននិយាយ  យេីងក៏មានទុក្ខ ចឹងមិនចង់ទៅរំខានអ្នកណាទេ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយមិត្តភក្តិរបស់លោក លោក ចាន់សម័យ ដាច់ចិត្តលួចបង្ហោះសកម្មភាពលោកកំពុងនេសាទត្រីដើម្បីចិញ្ចឹមជីវិតក្នុងបណ្តាញសង្គម ធ្វើឲ្យគ្រប់គ្នា ក៏ដូចជាអ្នកសិល្បៈទៀត បានដឹងថាតាមពិតគឺមិនមែនបាត់ខ្លួនទៅរស់នៅសោយសុខឯណាទេ គឺពេលនេះលោករស់នៅក្នុងជីវភាពខ្វះខាតខ្លាំង។

ជាក់ស្តែង ក្នុងនោះ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ​លោក ខេមរៈ សេរីមន្ត បាននាំយកអំណោយជាទឹកប្រាក់ ចំនួន ១ ពាន់ដុល្លាសហរដ្ឋអាមេរិក តាមរយៈបងប្រុសរបស់លោក ប្រគល់ជូនដល់ដៃរបស់ លោក ចាន់សម័យ តែម្តង។

ទឹកចិត្តនេះ ពិតជាធ្វើឲ្យមហាជនជាច្រើនបានសរសើរពីសណ្តានចិត្តដ៏ល្អ របស់ លោក ខេមរៈ សេរីមន្ត  មិនបោះបង់អ្នកសិល្បៈដែលជួបការលំបាក ទោះបីពេលនេះខ្លួនទទួលបានប្រជាប្រិយភាពខ្លាំងប៉ុន្នាក៏ដោយ។

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post