Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ជនសង្ស័យម្នាក់ ដែលមានជំនាញខាងធ្វើសកម្មភាពឆក់កាបូបនៅតាមទីសាធារណៈ ត្រូវកម្លាំងសមត្ថកិច្ចខេត្តតាកែវ ចុះអន្តរាគមន៍គ្រប់ច្រកល្ហករហូតឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ ក្នុងថ្ងៃតែមួយ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្ត្រីឈ្មោះ អ៊ូច ពៅ អាយុ៤៣ឆ្នាំ រស់នៅឫស្សីជុំ ឃុំទ្រា ស្រុកសំរោង និងលួចយកប្រាក់ចំនួន ៥០.០០០៛(ប្រាំម៉ឺនរៀល) ​ក្នុង​កាបូប នៅចំណុចភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោងនៅចំណុចភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង កាលពីព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រួចក៏ជិះម៉ូតូ​គេច​ខ្លួនបាត់។

លុះដល់វេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យដដែលនេះ បានធ្វើ​សកម្មភាព​ឆក់កាបូប​ម្ដង​ទៀត នៅចំណុចខាងកើតកោះព្នៅ ស្ថិតក្នុងភូមិសែនភាស ឃុំទ្រា ស្រុកសំរោង ដោយ​ឆក់កាបូបយួរដៃរបស់ស្ត្រីរងគ្រោះឈ្មោះ ច្រិង ផល្លី អាយុ២៤ឆ្នាំ រស់នៅភូមិអង្គរ ឃុំ​ព្រែក​ផ្ទោល ស្រុកអង្គរបូរី ដោយក្នុង កាបូបមានទូរស័ព្ទដៃ១គ្រឿង។

ក្រោយពីទទួលបានព័ត៌មានភ្លាម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាន បានចុះអន្តរាគមន៍ពួនស្ទាក់គ្រប់ច្រកល្ហក រហូតឈានដល់ឃាត់​ខ្លួនជន​សង្ស័យខាងលើនៅ​ចំណុចផ្លូវលំ ស្ថិតក្នុងភូមិ​ទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ មានឈ្មោះ សុ​​ គីម ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់​នៅ​ភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង និងដកហូតបានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FP-0420 ដែលជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor