header ads

Sponsor

ពិសី

ភ្នំពេញៈ បន្ទាប់ពីមិត្តៗយុវវ័យជាច្រើននៅក្នុងសង្គមហ្វេសប៊ុកបង្ហោះសារគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធាន ប្រ.ជ បានបញ្ជាក់ថា  ប្រ.ជ នៅលេខរៀងទី២០ គឺទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបបំផុត ពីស្រទាប់យុវវ័យ។

ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ និតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺមានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន២០គណបក្ស។

យោងតាមគេហទំព័រហ្វេប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរថា គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ គឺទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបបំផុតពីស្រទាប់យុវវ័យ អរគុណកូនក្មួយយុវជនយុវតីដែលតែងតែសកម្មចូលរួមជាមួយសកម្មភាព គណបក្សប្រជាជននៅទូទាំងប្រទេស។ ច្បាស់ណាស់ កូនក្មួយយុវជនគឺជាអ្នកបន្តវេនក្នុងការដឹកនាំកសាងប្រទេសទៅថ្ងៃអនាគត

សម្ដេចបញ្ជាក់ថា មានតែ ប្រ.ជ ដឹកនាំប្រទេស គឺយុវជនកាន់តែមានឱកាសច្រើនឡើងទាំងក្នុងការសិក្សា និងក្នុងជ្រើសរើសការងារទាំងនៅក្នុងនិងក្រៅប្រទេសដោយសេរី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post