header ads

Sponsor

ពិសី

ភ្នំពេញៈ នៅយប់ថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០១៨ ស្អែកនេះ នឹងមានការចល័យកម្លាំងកងរាជអាវុធពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្វាយរៀង ដើម្បីចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធលើផ្ទៃប្រទេស ចុះថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា “កងកម្លាំង​អាវុធហត្ថ នឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៥ ទិវាកងរាជអា​វុធ ដែលប្រព្រឹត្តទៅនៅ​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាព​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ កម្លាំង​កងរាជអាវុធហត្ថ ដែលចូលរួមក្នុងពិធីនោះ មានចំនួន៨០០នាក់ ហើយទាំងអស់នេះ នឹងចល័តពីសាលា​កងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌល​ហ្វឹកហ្វឺនភ្នំជុំរាយទៅកាន់ខេត្តស្វាយរៀង ដោយចេញដំណើរ​នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នឹងត្រឡប់មកវិញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post