header ads

Sponsor

ពិសី

ក្រចេះ៖ បុរសម្នាក់ ត្រូវបានយុវជនឈាមរាវ២នាក់​ ទាញកាំបិតកាប់រយះក្បាល រងរបួសធ្ងន់ ក្រោយពីហៅទៅសួរនាំរឿងបាត់មាន់។

ករណីហិង្សាមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖១៥យប់នាទីថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា  ឆ្នាំ២០១៨ នៅភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ បាវ ប្រលូង ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ ជនជាតិខ្មែរ។ ទី២.ឈ្មោះ ខ្មៅ ក្ដី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកសិករ ជន​ជាតិខ្មែរ ។ ចំណកជនរងគ្រោះ ឈ្មោះ យក្ស វៀន ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ ជន​ជាតិខ្មែរ។ អ្នក​ទាំង៣ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះទៅ​សួរនាំរឿងបាត់មាន់ ស្រាប់តែមិនទាន់ដឹងរឿងអីផង ជនសង្ស័យ រួមទាំងបក្ខពួកម្នាក់ទៀត បានយក​កាំបិតប៉័ងតោ កាប់ទៅជនរងគ្រោះ បណ្ដាលឲ្យរយះក្បាល រងរបួសធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រួសារបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីជួយសង្គ្រោះជីវិត។

ដោយឡែក​ជនសង្ស័យទាំងពីរនាក់ ត្រូ​វបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន​ទៅកាន់អធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post