header ads

Sponsor

ពិសី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រជធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅមន្ត្រី គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ទាំងអស់ មិនត្រូវយកមធ្យោបាយរដ្ឋ មកប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឡើយ ព្រោះខុសច្បាប់ដែលបានកំណត់។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។ យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

សម្ដេចតជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធី ជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជិត ៣ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ថា កងកម្លាំង ប្រដាប់អាវុធទាំងអស់ ត្រូវការពារសុវត្ថិភាពបក្ស ដែលចូលរួមឃោសនាបោះឆ្នោត នាពេលខាងមុខ ។ ត្រូវសម្រួលបរិយាកាសទាំងអស់ ដើម្បីឲ្យការប្រកួតប្រជែង ដោយស្មើភាពគ្នា។

សម្ដេចបន្ដថា ចំពោះស្ថានីយ៍ទូរទស្សន៍ ក៏ត្រូវជួលម៉ោងផ្សាយឲ្យបក្សដទៃទៀត ដោយស្មើគ្នាដែរ មិនត្រូវប្រកាន់ថា បក្សនេះ បក្សនោះ នោះទេ។ ចំពោះតម្លៃជួលគឺក្នុង ១នាទី ២៥០ដុល្លារ នេះម៉ោងធម្មតា ប៉ុន្តែបើសិនជាម៉ោងមាស គឺថ្លៃជាងនេះទៀត។ សម្ដេចថា វិទ្យុក៏ចឹងដែរ ត្រូវជួលឲ្យស្មើភាពគ្នា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “មធ្យោបាយរដ្ឋមិនត្រូវ យកមកប្រើប្រាស់ក្នុងការ ឃោសនាបោះឆ្នោតទេ ព្រោះបក្សផ្សេងទៀត គ្មានលទ្ធភាពនោះទេ ដូច្នេះបក្សកាន់អំណាច មិនត្រូវប្រើប្រាស់”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post