header ads

Sponsor

ពិសី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងចេញសារាចរ ហាមមិនឲ្យប្រជាពលរដ្ឋខ្មែរផឹកស្រា និងមិនឲ្យលក់ស្រា នៅថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលថ្ងៃមុន និងថ្ងៃបោះឆ្នោតតែម្តង ខណៈអតីតបក្សប្រឆាំង បានលើកឡើងថា នឹងផឹកស្រានៅថ្ងៃទីបោះឆ្នោតថ្នាក់ជាតិ។

ថ្លែងចំពោះមុខកម្មករ-កម្មការិនី សរុបប្រមាណ២៧,៥២៩ នាក់ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោត ធ្វើយ៉ាងណាកុំឲ្យពលរដ្ឋស្រវឹង ព្រោះបើស្រវឹងនាំឲ្យមានបញ្ហាជាយថាហេតុ។

សម្ដេចមានប្រសាសន៍ថា តិចទៀតនឹងមានសារាចររបស់រាជរដ្ឋាភិបាលចេញ គឺហាមផឹកស្រានៅថ្ងៃ២៨-២៩កក្កដា។ តែមានក្រុមមួយនោះបានលើកឡើងថា នឹងផឹកស្រា

សម្ដេចអះអាងថា ក្រុមអតីតបក្សប្រឆាំងផឹក ទៅច្បាប់គេកំពុងហាមឃាត់ ដូច្នេះសូមផ្អាកការលក់ក្នុងដំណាក់ កាលហ្នឹងសិន។ សម្ដេចថា ថ្ងៃបោះឆ្នោត កុំឲ្យស្លាប់មនុស្សដោយសារគ្រឿងស្រវឹង ធ្វើយ៉ាងណាបោះឆ្នោត ដោយរលូន និងគ្មានអំពើហិង្សាកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងទៀតថា រាជរដ្ឋាភិបាល នឹងធ្វើយ៉ាងណាឲ្យកម្ពុជា មានសុខសាន្ដរហូតផងដែរ៕

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post