header ads

Sponsor

ពិសី

ស្ទឹងត្រែងៈ មេឈ្មួញ ដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាម ប៉ុនប៉ងមនុស្សឃាត មកលើអ្នកកាសែតចំនួន៥នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង២៥នាទីទាបភ្លឺថ្ងៃអាទិត្យ ៤រោច ខែបឋសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមអ្នកសារព័ត៌មានចំនួន៥អង្គភាពបានជួបប្រទះរថយន្តមួយគ្រឿងម៉ាកហាយលែនឌឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R.2384 មួយគ្រឿងទៀតអត់ស្លាកលេខនោះទេ បានដឹកជញ្ជូនឈើគ្រញូងពេញរថយន្តតែម្តង។

បន្ទាប់មកក្រុមអ្នកសារព័ត៌មានទាំង៥អង្គភាពបានឃើញរថយន្តហាយលែនឌឺបែកកង់នៅត្រង់ចំណុចហួសផ្លូវបំបែកវារីអគ្គិសនីសេសានពេលនោះដែរក្រុមអ្នកសារព័ត៌មានទាំងនោះបានចុះទៅថតផ្ដិតយករូបភាពហើយសួរតៃកុងរថយន្តដឹកឈើថា រថយន្តទាំងពីរគ្រឿងនេះតើម្ចាស់ជាអ្នកណាពេលនោះតៃកុងរថយន្តកំពុងតែដូរកង់រថយន្តនោះបានប្រាប់ថា ជារថយន្តរបស់មេឈ្មោះស្រេង ប្រណី។

ពេលនោះដែរកូនចៅរបស់លោកស្រេង ប្រណី បានដូរកង់រថយន្តរួចហើយក៏បើកចេញទៅ ហើយក្រុមអ្នកសារព័ត៌មានទាំងនោះបានតាមផ្ដិតយករូបភាពបន្ដទៀតពេលនោះដល់ចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ស្រាប់តែលិចមុខលោកស្រេង ប្រណី បើករថយន្ត កាមរីហើមសេរីឆ្នាំ95 ពណ៌សំបកឪឡឹក ជិះគ្នាពីរនាក់ធ្វើសកម្មភាពបិទគូថរថយន្តអ្នកសារព័ត៌មានពេញផ្លូវ មិនឲ្យក្រុមអ្នកសារព័ត៌មានទាំងនោះតាមថតផ្ដិតយករូបភាពរថយន្តដឹកឈើគ្រញូងទាំងពីគ្រឿងនោះបានទេ។

លោកស្រេង ប្រណី បានធ្វើសកម្មភាពភ្លាមៗតាមបុករថយន្តអ្នកសារព័ត៌មានទាំង៥អង្គភាពនោះបង្គឲ្យមានការប៉ះទង្គិចយ៉ាងដំណំតែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

តាមប្រភពពីក្រុមអ្នកកាសែតទាំង៥អង្គភាពបានបញ្ជាក់ថា លោកស្រេង ប្រណី ជាមេឈ្មួញដឹកឈើគ្រញូងចេញពីរភូមិស្រអែម ឃុំស្រអែម ស្រុកចំក្សាន ខេត្តព្រះវិហារ ឆ្លងមកខេត្តរតនគីរី ជាយូខែឆ្នាំមកហើយ។

ប្រភពបន្តថា កន្លងមកក្រុមលោកស្រេង ប្រណី បានធ្វើសកម្មភាពវ៉ៃរថយន្តអ្នកកាសែតនៅក្នុងខេត្តសៀមរាប ខេត្តឧត្តរមានជ័យ នឹងខេត្តព្រះវិហារផងដែរ។

ជាក់ស្តែងនៅថ្ងៃកើតហេតុខាងលើនេះ ក្រុមលោកស្រេងប្រណី បានធ្វើសកម្មភាពមកលើក្រុមអ្នកកាសែត ហើយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបលោកស្រេងប្រណីនេះទេ ព្រោះសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវបានទទួលផលប្រយោជន៍ពីរលោកស្រេងប្រណីអស់ទៅហើយ បានជាមើលមិនឃើញរថយន្តរបស់លោកស្រេងប្រណី ដឹកឈើគ្រញូងឆ្លងកាត់ជាច្រើនខេត្តនោះ។

តាមប្រភពពីក្រុមប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបបានបញ្ជាក់ថា លោកស្រេងប្រណីនេះ រស់នៅ ភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប លោកស្រេងប្រណីនេះបានបើកយានដ្ឋានអូតូហ្គាសមួយកន្លែងភ្លាក់យីហោរឈ្មោះស្រេងប្រណី។

តើកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលរាជរដ្ឋាភិបាលបង្កើតឲ្យចុះបង្ក្រាបបទល្មើសធនធានធម្មជាតិដឹកនាំដោយ នាយឧត្ដមសេនីយ៍ សៅ សុខា ជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសឲ្យចុះបង្ក្រាបបទល្មើសព្រៃឈើ បាត់ទៅណាអស់ហើយបានជាមិនបង្ក្រាបក្រុមឈ្មួញជើងខ្លាំងរូបនេះ។ គឺបានន័យថា សមត្ថកិច្ចទាំងនោះប្រហែលបានផលប្រយោជន៍ពីបទល្មើសព្រៃឈើទាំងនោះហើយមើលទៅ ?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post