header ads

Sponsor

ពិសី

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរ ដ៍រន្ធត់មួយ រវាងរថយន្ត និងម៉ូតូនៅកែងផ្លូវជិតមីហិរក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ កាលពីម៉ោងជិត៨យប់ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាលឲ្យស្លាប់ស្ត្រីវ័យក្មេងទាំង២រូប ភាគីខាងម៉ូតូ។

ជនរងគ្រោះទី១ ឈ្មោះស៊ន គន្ធី អាយុ២៣ឆ្នាំ ហើយជនរងគ្រោះទី២ ឈ្មោះកែវ ណាលីន អាយុ២៣ឆ្នាំ អ្នកទាំង២មានស្រុកកំណើតក្នុងខេត្តកំពត និងជាមន្ត្រីធ្វើការនៅមន្ទីរផែនការខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ​រថយន្ត​ ០១គ្រឿង​ម៉ាក​ COROLLA ពណ៌​ ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2V-1280 បើកបរ​ដោយ​ឈ្មោះ​ កែវ​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ លក់​ដូរ​ មានទីលំនៅ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានទិសដៅ​ពី​ មហោស្រព​ចាស់​ ឆ្ពោះទៅ​ ផ្លូវ​កោះ​ទន្សាយ​​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​ពីខាង​ក្រោយ​ម៉ូតូ​ ០១គ្រឿង​ ម៉ាក​ HONDA WAVE ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​1F-2051 បើកបរ​ដោយ​ឈ្មោះ​ កៅ​ ណាលីន​ ភេទ​ ស្រី​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ មន្ត្រី​មន្ទីរ​ផែនការ​ មានទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ស៊ន គន្ធីភេទ​ ស្រី​ អាយុ​ ២៣ឆ្នាំ​ មានទីលំនៅ​ដូច​គ្នាដែលបើកបរមានទិសដៅ​ស្របគ្នា​។ ភ្លាមៗភាគីខាងម៉ូតូរបួសធ្ងន់ធ្ងរ និងក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែក​អ្នកបើកបរ​រថយន្ត​នគរបាលបាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​​បន្តនិតិវិធីតាមផ្លូវច្បាប់ ដោយនាំយកវត្ថុ​តាង​រថយន្ត​ និង​ ម៉ូតូ​ ​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ផងដែរ៕

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ​ ព្រមទាំងមន្រ្តីទាំងអស់នៃមន្ទីរផែនខេត្តព្រះសីហនុ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារកញ្ញា ស៊ន គន្ធី និងកញ្ញា កៅ ណលីន ដែលជាមន្រី្តនៃមន្ទីរផែនការខេត្តព្រះសីហនុ ដែលបានជួបគ្រោះថ្នាក់ចរាចរនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post