header ads

Sponsor

ពិសី

មនុស្ស ១៣ នាក់ ប្រហែលជាអាចដកដង្ហើមនៅខាងក្រៅជាធម្មតាវិញ ក្នុងពេលឆាប់ៗនេះ ក្រោយពួកគេបានជាប់ក្នុងរូងភ្នំថាំហ្លួង ឬភ្នំនាងដេក អស់រយៈពេលជិត ២ សប្តាហ៍ ទៅហើយ។

ជាក់ស្តែង បេសកម្មរំដោះក្មេងៗពីរូងភ្នំ ត្រូវបានចាប់ផ្តើមកាលពីម្សិលមិញ ថ្ងៃទី០៨​ ខែកក្តដា ឆ្នាំ២០១៨ ដោយតាមផែនការ តម្រូវអោយក្រុមសង្គ្រោះ ត្រូវរំដោះក្មេងៗ អោយបាន ៦ នាក់ ប៉ុន្តែជាក់ស្តែង គឺមានក្មេងៗតែ ៤ នាក់ទេ ត្រូវសង្គ្រោះបាន ១០០ ភាគរយ ខណៈពេលដែល ៩ នាក់ទៀតស្ថិតនៅក្នុងរូងភ្នំនៅឡើយ ដោយសារតែខ្វះឧបករណ៍ជួយសង្គ្រោះ ជាពិសេសគឺបំពង់អុកស៊ីសែនតែម្តង ជាហេតុធ្វើឲ្យការសង្គ្រោះត្រូវផ្អាកភ្លាមៗ ទាំងយប់។

គួរបញ្ជាក់ថា ក្មេងៗទាំង ៤ ត្រូវបានរំដោះរួចជាបន្តបន្ទាប់ គិតចាប់ពីម៉ោង ៤ ល្ងាច កាលពីម្សិលមិញនេះ ដោយក្រុមអ្នកជ្រមុជទឹកជនជាតិអង់គ្លេស ហើយក្មេងៗទាំង ៤ ត្រូវបានបញ្ជូនចេញពីកន្លែងកើតហេតុភ្លាមៗ តាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យឈាងរ៉ៃ ដើម្បីពិនិត្យសុខភាព។

ជាក់ស្តែង ក្មេងៗដែលមានជីវិតថ្លៃ និងបានរួចពីផ្លូវរូងភ្នំដ៏ពិបាកក្នុងថ្ងៃដំបូង គឺមានដូចជា:

– ក្មេងប្រុសក្មេងជាងគេទី ១ មានឈ្មោះថា Monhkhol Boonpiam អាយុ ១៣ ឆ្នាំ ដែលគេហៅទូទៅថា ប្អូន Mark

– ក្មេងទី ២ មានឈ្មោះថា Prajak Sutham ដែលគេហៅទូទៅថា ប្អូន Note

– ក្មេងទី ៣ មានឈ្មោះថា Nattawoot Thakamsai អាយុ ១៤ ឆ្នាំ

– ក្មេងទី ៤ មានឈ្មោះថា  Pipat Bodhu អាយុ ១៥ ឆ្នាំ

យោងតាមប្រភពព័ត៌មានបានដឹងថា បន្ទាប់ពីក្មេងៗបានរំដោះចេញ និងបានជួបឪពុកម្តាយរបស់ពួកគេភ្លាម ពួកគេយំអោបគ្នាទាំងទឹកភ្នែក ព្រោះបានឆ្លងកាត់ឧបសគ្គដ៏មិននឹកស្មានមួយនេះ។

ចំណែកក្មេង ៨ នាក់ផ្សេងទៀត និងគ្រូបង្វឹកវ័យ 25 ឆ្នាំ ត្រូវបានក្រុមសង្គ្រោះសម្រេចឱ្យស្នាក់នៅក្នុងរូងថ្មបណ្តោះអាសន្នសិន ទម្រាំគ្រប់យ៉ាងរៀបរយដូចដើម និងត្រូវបន្តជម្លៀសនៅក្នុងរយៈពេល យ៉ាងយូរ ១០ ទៅ ២០ ម៉ោង ខាងមុខ បន្តទៀត។

ប្រភព: Daily Mail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post