header ads

Sponsor

ពិសី

ស្វាយរៀងៈ បុរសសតិមិនគ្រប់ម្នាក់ ពីល្ងាចផឹកស្រវឹង បាត់ពីផ្ទះមួយយប់ ត្រូវបានសាច់ញាតិដើររកប្រទះឃើញលង់ទឹកស្លាប់នៅក្នុងស្រះខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ និងសមត្ថកិច្ចចុះមកពិនិត្យមើល កាលពីវេលាម៉ោង៥៖៣០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។

បើតាមសាច់ញាតិ បានឲ្យដឹថា ជនរងគ្រោះឈ្មោះ សុខ អ៊ុនណា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពខាងលើ បានបន្តទៀតថា នៅម៉ោង៤ល្ងាចថ្ងៃទី៥ បុរសខាងលើ បានផឹកស្រាស្រវឹងហើយបានចេញបាត់ពីផ្ទះ មិនដឹងថាទៅណានោះទេ បងប្អូននាំគ្នាដើរកតែរកមិនឃើញ លុះដល់ព្រឹកឡើងថ្ងៃទី៦ កក្កដា ២០១៨ វេលាម៉ោង៥៖៣០នាទីព្រឹក ក៏នាំគ្នាបងប្អូនយកឈើ ទាញសម្រាស់ក្នុងស្រះខាងកើតផ្ទះចម្ងាយ២០ម៉ែត្រ ស្រាប់តែឃើញសពអណ្តែតឡើង។

ក្រោយមក ក៏រាយ​ការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសលវិច័យលើសាកសព ដោយសមត្ថកិច្ចបញ្ជាក់ថា សាកសពពិតជា​ស្លាប់ ដោយសារលង់ទឹកប្រាកដមែន។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបាន​ប្រគល់សពឲ្យក្រុមគ្រួសារយកមកធ្វើតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post