header ads

Sponsor

ពិសី

កម្សាន្តៈ បើទោះជាអ្នកនាង ឈួន សុវណ្ណឆៃ មិនមែនជានាថការិនីដ៏ជំនាញមែន តែទឹកចិត្តក្នុងការស្រឡាញ់ និងក្នុងនាមជាអ្នកសិល្បៈចាស់ទុំយូរហើយនោះ តែងតែព្យាយាមហាត់រាំរបាំបានប៉ុន្មានទម្រង់មកហើយ ដោយអាចរាំសម្តែងបានលើឆាកគួរឲ្យសរសើរ ព្រោះប្រភេទរបាំមិនងាយរាំទេ ទាល់តែហាត់ឲ្យច្រើនដង ។

នៅក្នុងកម្មវិធីខួប២ឆ្នាំ នៃគ្រួសារតារាកម្ពុជា កាលពីរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ គេសង្កេតឃើញអ្នក នាង ឈួន សុវណ្ណឆៃ ក្រៅពីឡើងច្រៀង គឺថែមទាំងបានឡើងរាំរបាំអប្សរា ដែលមើលទៅឃើញទន់ភ្លន់ ល្វតល្វន់គួរឲ្យចាប់អារម្មណ៍ ។

តារាសិល្បៈដែលបានចូលរួមក្នុងពិធីនោះ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះភាពប៉ិនប្រសព្វរបស់ ឈួន សុវណ្ណឆៃ ក្នុងការរាំរបាំអប្សរាមើលទៅដូចអ្នកមានអាជីពខាងរបាំពិតៗអ៊ីចឹង ។

អ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហើបឲ្យដឹងថា ការហាត់រាំរបាំរបស់នាងមានរយៈពេលខ្លីគឺត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ដោយមិនទាន់ចេះចាំច្រើនហើយយកតែចំណុចសំខាន់ៗមកសម្តែងតាមបទចម្រៀង។ មុនឡើងនាងហាក់បុកពោះមួយអាទិត្យខ្លីណាស់ បើហាត់មិនចេះខ្លាចខ្មាសគេ ទោះលំបាកចាំក្បាច់បែបណា នាងក៏ត្រូវតែធ្វើឲ្យបានដែរ។ យ៉ាងណានាងកំពុងជួលគ្រូហាត់របាំបន្តទៀត ព្រោះស្រឡាញ់ណាមួយមិនអាចទៅហក់លោតរាំបទញាក់បានឡើយ ។ ប្រសិនបើខុសឆ្គងសូមបងប្អូនទស្សនិកជនមេត្តាអធ្យាស្រ័យផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post