header ads

Sponsor

ពិសី

ភ្នំពេញៈ ស្រ្តីម្នាក់ ជាមេតុងទីន មានទីលំនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានវេចលុយរត់ រាប់ម៉ឺនដុល្លា គេចខ្លួនហើយ ព្យាយាម ប៉ុនប៉ងលួចលក់ផ្ទះ ដើម្បីរត់គេចពីទំនួលខុសត្រូវ ទុកឲ្យអ្នកលេងតុងទីនរាប់រយនាក់ ជាច្រើនថ្ងៃមកហើយ ធ្វើអោយកូនតុងទីន បានត្រឹម ទៅឃ្លាំចាំមើលផ្ទះមេតុងទីន ហើយមកដល់ព្រឹកថ្ងៃទី១២ ខែកក្កដា នេះ ក្រុមអ្នករងគ្រោះនឹងរៀបគម្រោង ប្តឹងទៅតុលាកា ក្រុងភ្នំពេញ ទី១ ស្វែងរកមេតុងទីនមកទទួលខុសត្រូវ ទី២ ប្តឹងទប់ស្កាត់ផ្ទះ របស់មេតុងទីនខាងលើ ដែលប៉ុនប៉ងលក់ យកលុយគេចខ្លួន។

តាមប្រជាពលរដ្ឋបានឲ្យដឹងន៨ងមានទាំងបង្ហាញរូបថតផង ស្រ្តីមេតុងទីនឆបោកវេចលុយរត់ មានឈ្មោះ ម៉ែន រ៉ានី អាយុ៤១ឆ្នាំ មានទីលំនៅ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ចំណែកកូនតុងទីរងគ្រោះ មានច្រើនរយនាក់ តែអ្វីគាត់ដឹងត្រួសៗ អ្នកលេងក្រុមរបស់គាត់ សរុបគ្នា១០៦នាក់ លេងតុងទីន មានក្បាល៣០ដុល្លា ចំនួន៣ក្បាល់ ក្បាលទី១ ចំនួន៤២នាក់ , ក្បាលទី២ ចំនួន៣៧នាក់ , ក្បាលទី៣ ចំនួន៣៧នាក់ ចំណែកមួយក្បាលផ្សេងទៀត ៥០ដុល្លា អ្នកលេងចំនួន៥៤នាក់ ហើយដេញរៀងរាល់១ខែម្តង តាមការសន្យាគ្នា។

ពលរដ្ឋបន្តទៀតថា គិតមកដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ មេតុងទីនវេចលុយរត់គេច១៧ថ្ងៃហើយ ដោយព្យាយាមមិនទទួលខុសត្រូវចំពោះលុយរាប់ម៉ឺនដុល្លា មិនតែប៉ុណ្ណោះ លេចឮ ព័ត៌មានថាមេតុងទីនខាងលើ ប៉ុនប៉ងលក់ផ្ទះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បន្តទៀត ដើម្បីគេចឲ្យផុតពីទំនួលខុសត្រូវ។

បញ្ហាខាងលើ ត្រូវបានបងប្អូនតំណាងជនរងគ្រោះ បកតឹងទៅអាជ្ញាធរសង្កាត់ ខណ្ឌ ដើម្បីទប់ស្កាត់ ជៀសវាង ស្រ្តីខាងលើលក់ផ្ទះបាត់ ហើយនៅព្រឹកថ្ងៃទី១២ ខែកក្កដា នេះពលរដ្ឋគ្រោងនឹងដាក់បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post