header ads

Sponsor

ពិសី

កាលពីចុងខែមេសាកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យ ក្រុមហ៊ុនវិស្វកម្ម ហូឡង់មួយ ដែលមានឈ្មោះថា Royal Haskoning ស្ថាបនាកោះសិប្បនិម្មិតជារូបផ្កាឈូកមួយ ដែលជាផ្កា តំណាង ឬប្រចាំប្រទេសរបស់វៀតណាម នៅលើកោះ (Phu Quoc) ឬ អតីតកោះត្រល់ ក្រោមពិធីចុះហត្ថលេខាកិច្ចសន្យាទ្វេភាគី នៅឯស្ថានទូតវៀតណាមនៅទីក្រុងឡាអេ ប្រទេសហូឡង់  ដោយក្រោមវត្តមានអធិបតីភាព លោកជំទាវ Nguyen Thi Kim Ngan ប្រធានគណៈរដ្ឋសភាវៀតណាម  ។

រូបរាងកោះផ្កាឈូក ដែលគ្រោងនឹងស្ថាបនា។ ប្រភព: Royal Haskoning

បើតាមសេចក្តីថ្លែងការណ៍ ពុំទាន់បានបញ្ជាក់ច្បាស់លាស់ ទាក់ទងនឹងព័ត៌មានលម្អិត និងកាលបរិច្ឆេទ ក៍ដូចជាថវិកានៅឡើយទេ តែគម្រោងនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ នៅតាមមាត់សមុទ្រដ៍ធំរបស់ក្រុមហ៊ុន TTC Land Estate Investment Group ហើយចំពោះគម្រោងនេះដែរ ក្រុមហ៊ុន Royal Haskoning  នឹងទទួលខុសត្រូវលើ ក្នុងការស្ថាបនាដី និងច្រាំងតាមសមុទ្រសិប្បនិម្មិត ដោយមានការសិក្សាទៅលើបច្ចេកវិទ្យានៃការជីក ក៍ដូចជាគ្រប់គ្រងលើប្រព័ន្ធ និងគុណភាពទឹក ដើម្បីធានាឲ្យបានថា កោះនេះមាននិរន្តភាព និងធន់នឹងអាកាសធាតុ បានយូរអង្វែងដូចកោះធម្មជាតិ។

កោះត្រល់

អ្វីដែលជាការរំពឹងទុក នៃការបង្កើតកោះតំណាងឲ្យផ្កាឈូកប្រចាំប្រទេសមួយនេះ គឺសង្ឃឹមថានឹងជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ ឲ្យកាន់តែមានសន្ទុះជាងមុន តាមរយៈការបង្កើតឱកាសអាជីវកម្ម និងការងារជាដើម។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Royal Haskoning ជាក្រុមហ៊ុនវិស្វកម្មដែលមានវ័យចំណាស់មួយរយៈពេលជាង ១៣៥ ឆ្នាំកន្លងមក នៅក្នុងប្រទេសហូឡង់ និងបានស្ថាបនាលើគម្រោង សាងសង់ធំៗដែលជាច្រើន ដូចជាការរចនាកោះដើមដូង នៅក្នុងទីក្រុងឌូបៃ ដែលកំពុងល្បីល្បាញនាបច្ចប្បន្ន។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post