header ads

Sponsor

ពិសី

ស្វាយរៀងៈ ស្ត្រីវ័យជាង៤០ម្នាក់ ផឹកស្រវឹង ដើរបាត់ពីអស់រយៈពេល៣ថ្ងៃ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញសព​អណ្តែតក្នុងទឹកស្រះទឹក បង្កឲ្យ​មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដើម្បីពិនិត្យមើល។

ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា សព​ឈ្មោះ ស៊ំ កាណូយ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ បាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បានផឹកស្រា ហើយដើរបាត់ពីផ្ទះ​អស់រយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១៩ មិនដឹងទៅណានោះទេ។

សមត្ថកិច្ច បន្តទៀតថា បងប្អូនសាច់ញាតិខំដើររកតែរកមិនឃើញនោះទេ លុះមកដល់ថ្ងៃទី២១ ខែកក្កដានេះ ស្រាប់តែពលរដ្ឋប្រទះឃើញសព​អណ្តែងក្នុងស្រះទឹកឡើងហើមទៅហើយសង្ស័យដើរធ្លាក់ទឹកស្រះលង់ស្លាប់។

បើតាមការធ្វើកោសលវិច័យរបស់គ្រូពេទ្យបង្អែកស្វាយទាប និងសមត្ថកិច្ចពិនិត្យទៅលើសាកសពពុំមានស្លាកស្នាមអ្វីទេ គឺអាចសន្និដ្ឋានថា ពិតជាលង់ទឹកស្លាប់ពិតមែន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post