header ads

Sponsor

ពិសី

សៀមរាបៈ គណបក្សខ្មែររួបរួមជាតិ ដែលមានលេខរៀងទី១ ក្នុងបញ្ជីឈ្មោះគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨នេះ បានបន្តដង្ហែក្បួនឃោសនារកសំឡេងឆ្នោត នៅក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស និងសមាជិកសមាជិកាជាច្រើននាក់។

ក្បួនឃោសនារកសំឡេងឆ្នោតនេះ បានចាប់ធ្វើឡើងពីតាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ចាប់ផ្ដើមដង្ហែចេញពីភូមិសាស្ត្រភូមិព្រៃចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានសកម្មជនអ្នកគាំទ្រ និងសមាជិកសមាជិកា ចូលរួមដង្ហែក្បួនប្រមាណជាង៤០០០នាក់។

ឆ្លៀតឱកាសនេះ លោក ញឹក ប៊ុនឆៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់អាយុបោះឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ហើយបោះឲ្យគណបក្សខ្មែររួបរួមជាតិ ដើម្បីចូលរួមដោះស្រាយបញ្ហាជាតិផ្សេងៗ និងអភិវឌ្ឍជាតិឲ្យបានរីកចម្រើនថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post