header ads

Sponsor

ពិសី

ភ្នំពេញៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានរៀបចំធ្វើសន្និសីទកាសែត ស្តីពីជំហររបស់ LDP ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅវិមានពិភពថ្មីសែនសុខ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ។

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP បានថ្លែងក្នុងសន្និសីតនោះថា LDP យល់ថា ការអនុញ្ញាតអោយអ្នកបោះឆ្នោតអាចគូសសញ្ញាគាំទ្រ គណបក្សនយោបាយ ក្នុងចំណោម គំនូសដ៏ច្រើប្រភេទយ៉ាងដូច្នេះ គឺជាការសម្រេចចិត្ត ដែលខ្វះសុក្រិតភាព និងធ្វេសប្រហែស។ ទោះជាការតវ៉ានេះ មិនទទួលបានលទ្ធផលក៏ដោយ ក៏គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែបន្តចូលរួម ក្នុងការបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខដដែល ហើយលោក រំពឹងថា គណបក្សប្រជាជនកម្ពុជា នៅតែយកជ័យជំនៈ ផងដែរ នៅក្នុងអាណត្តិទី៦នេះ ប៉ុន្តែរយៈពេល៥ឆ្នាំក្រោយ មិនប្រាកដថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះនោះទេ អាចជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏ថាបាន។

នៅក្នុងសន្និសីទនោះដែរ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ក៏បានថ្លែងពីការបានដាក់លិខិតមួយច្បាប់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំរដ្ឋសភាពិនិត្យ និងកែតម្រូវការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានដាក់ចេញនឹងផ្សព្វផ្សាយជាសាធារណៈនូវក្រដាសសំនួរ ចម្លើយ ស្តីពីការគូសសញ្ញាគាំទ្រ គណបក្សលើសន្លឹកឆ្នោត។ 

លោក ខឹម វាសនា បន្តថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសិក្សាឈ្វេងយល់អំពីច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ រកឃើញថា “មានភាពខ្វះចន្លោះអំពីការកំណត់សញ្ញា គូសគាំទ្រ គណបក្សនយោបាយ” ដោយហេតុថាច្បាប់ និងបទបញ្ជានិងនីតិវិធីនេះ មិនបានកំណត់អោយបាន ជាក់លាក់នូវសញ្ញាតែមួយ ប្រភេទដែលចាត់ទុកជាបានការ ក្នុងការគូសគាំទ្រ គណបក្សនយោបាយណាមួយនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post