ភ្នំពេញៈ បន្ទាប់ពីការបោះឆ្នោត ជ្រើសតំាងតំណាងរាស្ដ្រនីតិកាលទី៦ បញ្ចប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មកនោះ រដ្ឋាភិបាលបារាំង តាមរយៈក្រសួង ការបរទេសខ្លួន បានសម្តែងការសោកស្ដាយ ដែលការបោះឆ្នោត នៅកម្ពុជា បានធ្វើឡើងដោយគ្មានគណបក្ស ប្រឆាំងដ៏ធំតែមួយនៅកម្ពុជា គឺអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវតុលាការកំពូល រំលាយចោល កាលពីចុងឆ្នាំ២០១៧ ចូលរួមប្រកួតប្រជែង ក្នុងសង្វៀងដ៏គួរ ឲ្យចាប់អារម្មណ៍មួយនេះ។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសបារំាង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា “បារាំងមានការសោកស្ដាយ ដែលការបោះឆ្នោត នីតិបញ្ញត្តិ របស់កម្ពុជា បានធ្វើឡើងដោយគ្មានគណបក្ស ប្រឆាំងដ៏ធំតែមួយ CNRP ដែលត្រូវបាន រំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលលោក កឹម សុខា ត្រូវបានជាប់ គុកតាំងពីថ្ងៃទី៣ ខែកញ្ញា”។
សេចក្តីថ្លែងការណ៍បន្ដទៀតថា ការបោះឆ្នោតនេះធ្វើឡើង ក្នុងបរិយាកាស ដែលមិនអនុញ្ញាត ឲ្យ CNRP ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ និងសង្គមស៊ីវិល ងើបឡើងវិញ ដើម្បីគ្មានឧបសគ្គក្នុង ការដំណើរការបោះឆ្នោត។
ក្រសួងការបរទេសបារាំង ក៏បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា និងលុប ចោល ការហាមឃាត់ធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ របស់សមាជិក អតីតគណបក្ស សង្គ្រោះជាតិទាំង១១៨នាក់។
ក្រសួងការបរទេសបារំាង បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យគោរសិទ្ធិជា មូល ដ្ឋានដើម្បីធានានូវដំណើរការ ប្រជាធិបតេយ្យគួរឲ្យទុកចិត្តបាន៕