header ads

Sponsor

ពិសី

ភ្នំពេញៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចំនួនជាង២ពាន់បណ្តឹងទាក់ទងទៅនឹងការគូសសញ្ញាធិកក្នុងក្រដាសសន្លឹកឆ្នោត។

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ទទួលបាន២២០៦បណ្តឹង។

លោកថា បណ្តឹងទាំងនោះភាគច្រើនពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា និងប្រជាធិបតេយ្យមូលដ្ឋាន។

លោកថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្តឹងពាក់ព័ន្ធនឹងគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅក្នុងសន្លឹកឆ្នោត ដោយប្តឹងទាមទារយកសញ្ញាណាដែល មានសញ្ញាធិក។

លោក សោម សូរីដា បានឲ្យដឹងថា “គិតត្រឹមថ្ងៃ៣០ កក្កដា គ.ជ.ប បានទទួលបណ្តឹងពីគណបក្សប្រជាជនកម្ពុជាចំនួន៥បណ្តឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន២១៩៩បណ្តឹង និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន២បណ្តឹង”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post