header ads

Sponsor

ពិសី

ភ្នំពេញៈ បើតាមច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋសភានឹងបើសម័យប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាពអ្នកតំណាងរាស្ត្រអាណត្តិទី៦ នៅក្នុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈហួសពីការរំពឹងទុក។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សម្រាប់  ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៦ រដ្ឋសភា គណបក្សប្រជាជនកម្ពុជា បន្តឈ្នះយ៉ាងភ្លុកទឹកភ្លុកដី ពោលគឺហួសអ្វីដែលរំពឹងទុក ។

សម្រាប់សម្លេងអាសនៈក្នុងរដ្ឋសភាវិញ លោក សុខ ឥសាន មិនបានឲ្យដឹងថា មានចំនួនប៉ុន្មានឲ្យច្បាស់លាស់នោះទេ តែលោកគ្រាន់តែថា ត្រូវបានដឹងជាមុខរួចហើយ គឺមានចំនួនច្រើនហួសពី អ្វីដែលរំពឹងទុក។ លោកថា ចំពោះអាសនៈក្នុងរដ្ឋសភា ទុកឲ្យគណៈកម្មការជាតិប្រកាសជូនដែ លលទ្ធផលបណ្តោអាសន្ន ធ្វើនៅថ្ងៃទី១១ ខែសីហា  ហើយលទ្ធផលផ្លូវការ នៅថ្ងៃទី១៥ ខែសី ហា ឆ្នាំ២០១៨ខាងមុខនេះ ។

សម្លេងអាសនៈក្នុងសភាវិញ ត្រូវបានមតិមួយចំនួនលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានច្រើនលើសលុបបើតាមរូបមន្តដែលមានចែងក្នុងច្បាប់ ស្តីពីអ្នកតំណាងរាស្ត្រយ៉ាងណាក្តី អ្នកនាំពាក្យបក្សកាន់អំណាចមិនបានបង្ហាញឲ្យដឹងនោះទេ។ លោក សុខឥ សាន បានបញ្ជាក់ថា “រឿងអាសនៈនឹងយើងដឹងហើយ ប៉ុន្តែយើងមិនអាចប្រាប់ទេ ព្រោះថា អ្នកសារព័ត៌មានតែងតែយកពាក្យខ្ញុំបន្ថែម ។ អីញ្ចឹងទេ ខ្ញុំគ្រាន់តែផ្តល់យោបល់ថា ផ្អែកទៅតាមសម្លេងឆ្នោតដែលទូរទស្សន៍ជាតិកម្ពុជា បានផ្សាយនោះ គណបក្សប្រជាជនកម្ពុជា និងទទួលបានជ័យជំនះដ៏ធំធេងភ្លុកទឹកភ្លុកដីហួសពីការស្មាន” ។

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានឲ្យដឹងបេក្ខជនជាអ្នកតំណាងរាស្ត្រ អាណត្តិទី៦ និងត្រូវប្រកាសសុពលភាពក្រោយការបោះឆ្នោត ចំនួន៦០ថ្ងៃ។ លោកបន្តថា “សុពលភាពអ្នកតំណាងរាស្ត្រ នឹងត្រូវប្រកាសមិនឲ្យហួររយៈពេល៦០ថ្ងៃនោះទេ គឺក្នុងអំឡុងខែកញ្ញា ឆ្នាំ២ ០១៨។ យោងតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះមហាក្សត្រកម្ពុជា និងកោះប្រជុំរដ្ឋសភាពេញអង្គលើកដំបូងមុន៦០ថ្ងៃនោះទេ សភាអាចបើកសម័យប្រជុំ នៅចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧  ខែកញ្ញាខាងមុខហ្នឹង”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post