header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជនម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឡាំពិកឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច ប៉ុន្តែរត់មិនរួចពីកណ្ដាប់ដៃសមត្ថកិច្ច​។

ហេតុការណ៍​នេះ បានកើតឡើង​កាល​ពី​វេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃអាទិត្យ​ ៤រោច​ ខែបឋមាសាធ ឆ្នាំច​ សំរឹទ្ធស័ក​ ព.ស.​២៥៦២​ ត្រូវនឹងថ្ងៃទី១​ ខែ​មិថុនា​ ឆ្នាំ២០១៨​ ចំណុចខាងមុខ​សកលវិទ្យាស្ថាន ធនធានមនុស្ស​ តាមបណ្ដោយផ្លូវលេខ​១៦៣​ ស្ថិតក្នុង​សង្កាត់​អូឡាំពិក​ ខណ្ឌចំកាមន​។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ​ ឈួន​ ភក្តី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុខរបរមិនពិតប្រកដ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ សង្កាត់អូរ១​ ខេត្តព្រះសីហនុ​ ។

លោក​ អួន​ រតនៈ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឡាំពិកបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានចេញពីពិសាអាហារនៅម្តុំទួលទំពូង​ជាមួយមិត្តភ័ក្តជាង១០នាក់ គោលបំណងទៅធ្វើការវិញ។​ ប៉ុន្តែនៅពេលដែលជិះមកដល់ចំណុចកើតហេតុខាងមុខសកលវិទ្យាស្ថាន​ធនធានមនុស្ស​ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក​ហុងដា​ស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1N-3209 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៦៣​ ក្នុងទិសដៅពីត្បូងទៅជើងមកពីក្រោយជនរងគ្រោះរួចក៏ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច​ ប៉ុន្តែក៏ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូឡាំពិកល្បាត​ ឃើញទាន់ដេញតាមឃាត់ខ្លួនជាក់ស្តែងតែម្តង​។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំង​វត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលអូឡាំពិកសួរនាំ​ និងកសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមនីតិវិធីបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post