header ads

Sponsor

រិទ្ធី

បើនិយាយពីបុរីពិភពថ្មី មនុស្សភាគច្រើនបានស្គាល់យ៉ាងច្បាស់តាមរយៈលំនៅដ្ឋាន មីក្រូហិរញ្ញវត្ថុ ទីកន្លែងរៀបចំអាពាហ៍ពិពាហ៍ជាដើម។ លោកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីក្រុម ដែលត្រូវបានគេទទួលស្គាល់ថាជាឧកញ៉ាចិត្តសប្បុរស។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ លោកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីក្រុម បានបង្ហោះសេចក្តីប្រកាសមួយក្នុងគេហទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាប្តឹងប្រធានផ្នែកលក់ម្នាក់ពីបទរំលោភលើសេចក្តីទុកចិត្តនិងរំលោភសិទ្ធិអំណាច។

សេចក្តីប្រកាសចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ចែងថា៖ បុគ្គលឈ្មោះ ឆៃ គឹមឈាង ប្រធានផ្នែកលក់ផ្ទះ នៃបុរីពិភពថ្មីចំការដូងបានបទរំលោភលើសេចក្តីទុកចិត្តនិងរំលោភសិទ្ធិអំណាច ដោយបានក្លែងបន្លំឯកសារទិញ-លក់ផ្ទះ និងបានកិបកែងទឹកប្រាក់របស់ក្រុមហ៊ុនតាមគ្រប់រូបភាពជាច្រើនករណី។

សេចក្តីប្រកាសដដែលបន្ថែមថា ក្រុមហ៊ុនកំពុងរៀបចំបែបបទ និងចាន់វិធានការតាមនីតិវិធីច្បាប់ ហើយសូមប្រកាសជាសាធារណៈថា ក្រុមហ៊ុនឈប់ទទួលស្គាល់បុគ្គលឈ្មោះ ឆៃ គឹមឈាង ជាបុគ្គលរបស់ក្រុមហ៊ុនចាប់ពីថ្ងៃនេះតទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post