header ads

Sponsor

ពិសី

ជប៉ុនៈ បាក់ស្រុតដី​ និងទឹកជំនន់បង្កឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅប្រទេសជប៉ុន បានសម្លាប់មនុស្ស១៧៦នាក់ហើយ មកទល់នឹងថ្ងៃពុធនេះ ដែលស្ថិតនៅក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិសម្លាប់មនុស្សច្រើនជាងគេបំផុត ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តហ៊្វូគូស៊ីម៉ា កាលពីឆ្នាំ២០១១។

លោក យ៉ូស៊ីហាយ ស៊ូហ្គា នាយខុទ្ទកាល័យជប៉ុន បាននិយាយនៅថ្ងៃពុធនេះថា មនុស្សសរុប១៧៦នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីភ្លៀងខ្លាំងចាប់ផ្តើមបង្អុរចុះកាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែលមនុស្ស៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

ក្រុមឆ្លើយតបរហ័សចំនួន៧៥.០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ សម្រាប់ប្រតិបត្តិការរុករក និងជួយសង្រ្គោះ។ លោកស៊ូហ្គា បានធ្វើការព្រមានផងដែរថា ព្យុះលាយឡំនឹងផ្គររន្ទះ ហើយនិងបំណាក់ដីស្រុត នៅប៉ុន្មានម៉ោងទៀតនេះ អាចបង្កឲ្យមានគ្រោះថ្នាក់បន្ថែមទៀត។

ដោយឡែក នៅព្រឹកថ្ងៃពុធនេះដែរ នាយករដ្ឋមន្រ្តីជប៉ុន លោកហ្ស៊ីនហ្សូ អាបេ បានធ្វើដំណើរទៅកាន់ខេត្តអូកាយ៉ាម៉ា ដើម្បីពិនិត្យមើលផលខូចខាតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post