header ads

Sponsor

ពិសី

ភ្នំពេញៈ ស្ត្រីម្នាក់ ខណៈកំពុងធ្វើដំណើរតាមផ្លូវ បានដកទូរស័ព្ទមកនិយាយ ក៏ត្រូវក្រុមចោរឆក់យកទៅបាត់ ចំណែកជនរងគ្រោះបានដួលរងរបួសស្រាល កាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដាយផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសម្ដីរបស់សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ៣១៥ ពីលិចទៅកើត បានយកទូរស័ព្ទមកនិយាយ ស្រាប់តែមានក្រុមជនសង្ស័យ ជិះម៉ូតូ២គ្រឿអ មួយម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ គ្មានស្លាកលេខ ជិះគ្នា២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់គាត់បានសម្រេច រួចក៏ជិះគេចខ្លួនបាត់ស្រមោលតែម្តង ។

ដោយភាពជាក់ស្តែង នរគបាលបឹងកក់២ កំពុងល្បាតក៏ឃើញស្ត្រីរងគ្រោះដកទូរស័ព្ទ និងឃើញក្រុមជនសង្ស័យធ្វើសកម្មភាពឆក់មានម៉ូតូ១គ្រឿងទៀត ជាបក្ខពួកដោយជិះម៉ូតូម្នាក់ឯង សមត្ថកិច្ច ក៏ជិះប្រដាញតាមក្រុមជនសង្ស័យតែ ដោយក្រុមជនសង្ស័យជិះបែកផ្លូវ មួយទៅឆ្វេងមួយទៅស្តាំ ទើបធ្វើឲ្យសមត្ថកិច្ចពិបាកតាមអ្នកធ្វើសកម្មភាព ក៏សម្រេចចិត្តដេញអ្នកបិតគូទរហូតឡោមព័ទ្ធចាប់បាននៅក្រោមស្ពានអាកាស៥មករា ទាំងមនុស្សនិងម៉ូតូម៉ាកនីច ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FT-0822 យកទៅប៉ុស្តិ៍បឹងកក់២ ដើម្បីធ្វើការសួរនាំ ។

ចំណែកស្ត្រីរងគ្រោះជិះម៉ូតូម៉ាកស្គុបពី ពណ៌ផ្កាឈូកលាយខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1AX-1491 បានទៅព្យាបាលនៅមន្ទីរពេទ្យឯកជនដើម្បីលាងរបួស ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងម៉ូតូធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post