គ្រឿងឧបភោគបរិភោគច្រើនរយកេសមាន មី ត្រីខ ទឹកស៊ីអៀវ ភេសជ្ជៈកំប៉ុង (ទឹកក្រូច) ដែលបំរុងយកទៅចែកជូនជនរងគ្រោះដោយទឹកជំនន់ដោយបង្កឡើងដោយទឹកភ្លៀងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនបានចែកជួយនោះទេ មូលហេតុដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថាច្បាប់ហាមប្រាម។
ជាការឆ្លើយតម លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរថា៖ សូមឆ្លើយតបទៅបុគ្គលមួយចំនួនបានចោទថាខ្ញុំនិយាយចង់បានតែភាពល្បីល្បាញ ទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌របស់ខ្ញុំត្រូវបានយកត្រឡប់មកវិញដោយមានភាពចម្រូងចម្រាស់នឹងបំរាម គ.ជ.ប ដោយខ្ញុំមិនទាន់មានសិទ្ធិចែកជូនបងប្អូនរងគ្រោះដោយសារទឹកជំនន់បាន។
លោក ពេជ្រ ស្រស់ រៀបរាប់ទៀតថា គ្រឿងបរិភោគមានទាំងមី ត្រីខកំប៉ុង ទឹកក្រូច ទឹកស៊ីអៀវ ដែលត្រូវចំណាយនូវទឹកប្រាក់ជាង២លានរៀល ដូច្នេះបើសិនអស់លោក-លោកស្រីមិនបានជួយទេ សូមកុំវាយប្រហារ នឹងលាបពណ៌ខ្ញុំដែលជាអ្នកចូលរួមជួយបងប្អូនខ្មែរយើងដែលរងគ្រោះទឹកជំនន់អី។
ប្រធានគណបក្សយុវជនកម្ពុជា រូបនេះបានបញ្ជាក់ថា៖ ក្រោយបំរាម គ.ជ.ប ផុតសុពលភាពគឺគ្រឿងបរិភោគទាំងអស់នេះនឹងដល់ដៃបងប្អូនទីទាល់ភ្លាមតែម្តងគឺមិនទុកឡើយ។
ចំណែកឯ គេហទំព័រហ្វេសប៊ុករបស់លោក សាន ប៊ុនធឿន ចាងហ្វាងសំឡេងសារព័ត៌មានស្នេហាជាតិ បានសរសេរថា៖ ទាំងនេះគឺជាគ្រឿងបរិភោគដែលលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាខកខានមិនបានយកជូន
បងប្អូនរងគ្រោះដោយសារទឹកជំនន់ ដោយហេតុជាប់បំរាម គជប ប៉ុន្តែលោក ពេជ្រ ស្រស់ គឺជាមនុស្សហ៊ាន
និយាយគឺហ៊ានធ្វើ មិនសរសើរមិនបាន។