header ads

Sponsor

រិទ្ធី

លោក អ៊ិត សារម្យ អតីតអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បច្ចុប្បន្នជាស្ថានិកគណបក្សបំណងពលរដ្ឋ។ គណបក្សបំណងពលរដ្ឋ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។

ប្រកាសរបស់ក្រសួងមហាផ្ទៃមានសេចក្តីថា៖ អនុញ្ញាឱ្យបង្កើតគណបក្សបំណងពលរដ្ឋ មានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៣៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីទទួលបានសុពលភាពនិងអាចធ្វើសកម្មភាពស្របតាមច្បាប់ ក្រសួងមហាផ្ទៃសូមស្នើឱ្យតំណាងស្ថាបនិកគណបក្សបំណងពលរដ្ឋបំពេញតាមលក្ខខណ្ឌនានាដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ថ្ងៃនេះ គណបក្សបំណងពលរដ្ឋបានចេញសេក្តីប្រកាសព័ត៌មានផងដែរ៖ នេះជាប្រកាសបក្ស

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post