header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្រាប់ថ្ងៃទី២ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានបេក្ខជនចំនួនតិចបានយកសំណៅឯកសារ(ព្រីយ៉ុង) និងឧបករណ៍អេឡិចត្រូនិចចូលក្នុងបន្ទប់ប្រឡង។

គម្រោងយកសំណៅឯកសារដើម ក៏ដូចជាឧបករណ៍អេឡិតត្រូនិចនេះ មានចំនួនតិចជាងសម័យប្រឡងបាក់ឌុកសម័យប្រឡងឆ្នាំ២០១៧កន្លងមក ដែលបង្ហាញថា បេក្ខជនមានការយល់ដឹងច្រើន និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសរសេរវិញ្ញាសា។

យ៉ាងណាក្តី គម្រោងយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិច ចូលក្នុងបន្ទប់ប្រឡងនេះ ត្រូវនឹងព្រឹកថ្ងៃទី២ នៃដំណើរការសំណេរក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២១ សីហា ២០១៨ ត្រូវបានគណៈកម្មការអនុរក្ស មន្ត្រីអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុ វជនកម្ពុជាឆែកឆេរឃើញ ហើយដកហូតយកទាំងអស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post