រាជធានីភ្នំពេញ៖ ជនបរទេសម្នាក់ របួសបែកមុខខ្ទេច ខណៈពេលដែលចេញពីដកលុយទូATM ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះម៉ូតូធំ វាយប្លន់យកអស់ពីខ្លួន ។
ករណីវាយប្លន់ជនបរទេសនេះ បានកើតឡើងកាលពីវេលាម៉ោង០៤ទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជាប់វាលព្រះមេន ជិតសារមន្ទីរជាតិ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនបរទេសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
បើយោងតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍យើងដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសរងគ្រោះដើរចូលទៅដកលុយនៅក្នុងទូATM មួយនៅតាមបណ្ដោយផ្លូវ១៧៨ លុះពេលដើរចេញមកវិញខណៈជនបរទេសរូបនោះ កំពុងស្រវឹងផង ស្រាប់តែគេឃើញមានត្រូវជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូធំ មកពីក្រោយ ធ្វើសកម្មភាពវាយទៅលើជនបរទេសរូបនោះហើយប្លន់យកលុយនិងសំភារះអស់ពីខ្លួន ភ្លាមនោះជនបរទេសរងគ្រោះ បានស្រែកឆោឡោអោយគេជួយដែរ តែគ្មានអ្នកណាហ៊ានជួយឡើយដោយមិនផ្លូវមានសភាពរៀងស្ងាត់ទៀតផង សាក្សីឃើញដូច្នេះក៏បានរាយការណ៍ប្រាប់ទៅវិទ្យុABC សុំការអន្តរាគមន៍ពីសមត្ថកិច្ច ។
សាក្សីបន្ថែមទៀតថាលុះមួយសន្ទុះក្រោយទើបឃើញសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ហើយក៏ឃើញជនបរទេសម្នាក់ទៀត ត្រូវជនបរទេសរងគ្រោះស្រែកឱបជើង រួចសួរនាំអីទៅនិយាយស្ដាប់គ្នាមិនបានទេ បន្តិចក្រោយមកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់កន្លែងកើតហេតុដែរ ហើយបានប្រាប់ថាពួកយើងជាអ្នកសារព័ត៌មាន ហើយក៏សួរនាំស្រាប់តែជនបរទេសដែលឈរនោះ ប្រើពាក្យសំដីអសុរោះមកលើក្រុមអ្នកសារព័ត៌មានយើងហើយក្រវាត់ដៃត្រូវទូរស័ព្ទដែលយើងកំពុងថតនោះធ្លាក់ទៅដីទៀត បណ្ដាលឲ្យបែកអេក្រង់ផងដែរ តែដោយសារយប់មើលមិនសូវឃើញ ទើបគិតថាមិនអី។ បន្តិចក្រោយមកដោយជនបរទេសដែលឈរនោះ បានអះអាងថាគាត់គ្រាន់តែជិះកាត់ឃើញប៉ុណ្ណោះ តែជនបរទេសរងគ្រោះនៅតែខំប្រឹងព្យាយាមឱបជើងជាប់ជនបរទេសដែលឈរនោះ មិនព្រមអោយចេញទៅណាទេ តែដោយសារតែជនបរទេសរងគ្រោះមានរបួសច្រមុះខ្លាំងពេកនិងស្រវឹងផងនោះ ក៏បានសន្លប់បាត់ទៅ ទើបដែលឈរនោះ ឡើងជិះម៉ូតូធំចេញទៅបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចទាក់ទងហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកកន្លែងកើតហេតុ រួចសមត្ថកិច្ចជិះចេញទៅបាត់ បន្សល់ទុកតែជនរងគ្រោះអោយរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះប៉ុណ្ណោះ មុនដឹកយកទៅសង្គ្រោះ អ្នកបើកបររថយន្តសាមុយបានសួរក្រុមអ្នកសារព័ត៌មានយើងថា អុញបង សមត្ថកិច្ចគាត់ទៅណាអស់ហើយ ម៉េចអត់មកតាមជនរងគ្រោះចឹង? ហើយក្រុមអ្នកសារព័ត៌មានក៏ឆ្លើយប្រាប់វិញថា សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ័យជំនះបានជ័យចេញទៅបាត់អស់ហើយ ពេលឃើញរថយន្តសាមុយបងមកដល់ភ្លាមនោះ ទើបអ្នកបើកបររថយន្តថា យី! សមត្ថកិច្ចម៉េចធ្វើការអោយតែរួចពីដៃចឹង រួចបើកដឹកជនបរទេសរងគ្រោះទៅសង្គ្រោះបាត់ទៅ៕