
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដែលដឹកផ្លែឈើពេញរថយន្តមកពីផ្សារទម្លាប់បំណងយកមកដាក់អោយម៉ូយនៅផ្សារនាគមាសក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត(២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 2Z-0519 ដែលដឹកផ្លែឈើពេញរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត កនុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែគេចពីម៉ូតូមួយគ្រឿងនៅខាងមុខបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំចំណែករបាំថ្មរងការខូចខាតបន្តិចបន្តួច។

បើតាមការបញ្ជាក់ពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកផ្លែឈើពីផ្សារទម្លាប់ខេត្តតាកែវ បំណងយកមកដាក់អោយម៉ូយនៅផ្សារនាគមាសខណះមកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបែបនេះតែម្តង។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕



