ចិនៈ ប្រទេសចិនកំពុងប្រឈមការមកដល់របស់ព្យុះកំបុតត្បូង Bebincaដែលជាព្យុះទីហ្វុងទី១៦ក្នុងឆ្នាំនេះ ដែលគេរំពឹងថាវានឹងធ្វើដំណើរមកដល់ខេត្តក្វាងទុង និងខេត្តហៃណានៅថ្ងៃព្រហស្បត្តិ៍នេះ។
ក្រុមអាជ្ញាធរនៅខេត្តក្វាងទុង និងខេត្តហៃណាន បានចេញសេចក្តីប្រកាសអាសន្នពីការមកដល់របស់ព្យុះទីហ្វុង ដែលគេរំពឹងថា នឹងបកនាំមកជាមួយនូវខ្យល់ និងភ្លៀងខ្លាំង ហើយការឆ្លើយតបបន្ទាន់ ត្រូវបានរៀបចំផងដែរសម្រាប់ផលប៉ះពាល់ភ្លាមៗ។
ខណៈនោះដែរ ខេត្តក្វាងទុង បានពន្យាពេលបំរាមនេសាទដែលគេកំណត់ត្រឹមថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ ហើយខេត្តហៃណាន បានផ្អាកសេវាក្មនាវាចម្លង និងផ្លូវដែកផងដែរ ដោយបានបញ្ជាឲ្យទូក និងនាវាទាំងអស់ចូលកំពង់ ដើម្បីធានាបានសុវត្ថិភាពរបស់ពួកគេ។
ដោយឡែក ទំនប់បានរំដោះទឹកចេញពីអាងស្តុបទឹករបស់វាផងដែរ ដើម្បីជាការត្រៀមខ្លួនការមកដល់របស់ព្យុះ៕