បរទេសៈ លោក កូហ្វី អាណាន់ (Kofi Annan) ឈ្មោះពេញ កូហ្វី អាតា អាណាន់ (Kofi Atta Annan) ។ លោកបានកើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៣៨។
លោក អាណាន់ ត្រូវបានក្លាយជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ជំនាន់ទី៧ ហើយបានចូលបម្រើការងារក្នុងមុខតំណែងនេះ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នំា ២០០៦។
លោកបានកើតនៅក្នុងក្រុង Comassie នៅឆ្នេរសមុទ្រមាស ។ ឥឡូវមានឈ្មោះថា Kumasi ប្រទេសហ្គាណា។
លោកមានភរិយាឈ្មោះ Nane Lagergren ដែលបានរៀបការនៅក្នុងឆ្នាំ១៩៨៤។
អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិរូបនេះ មានកូនចំនួន៣នាក់ ដោយកូនទី១ឈ្មោះ Kojo, Kwame និង Nkrumah។
លោកបានទទួលការអប់រំថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យ Macalester College។ លោកបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានអន្តរជាតិ និងអភិវឌ្ឍ និងវិទ្យាស្ថានម៉ាសាជូសិត និងបច្ចេកវិទ្យា។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ លោក លោក អាណាន់ បានទទួលមរណភាព ក្នុងវ័យ៨០ឆ្នាំ បន្ទាប់ពីបានធ្លាក់ខ្លួនឈឺតែមួយរយៈខ្លីប៉ុណ្ណោះ៕