header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម៉ូតូ Suzuki Nex មួយគ្រឿង ជិះដោយបុរស២នាក់បងប្អូន ឌុបគ្នាទៅលេងផ្ទះបងប្អូននៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ដល់ពាក់កណ្តាលផ្លូវ ដែលជាកន្លែងស្ងាត់ ស្រាប់តែមានក្មេងទំនើងប្រមាណជាង១០នាក់ ក្នុងដៃមានកាន់ខ្សែក្រវ៉ាត់មកធាក់ម៉ូតូ និងដេញវាយពួកគាត់ប៉ុនប៉ងប្លន់យកម៉ូតូ តែសំណាងល្អមានប្រជាពលរដ្ឋក្បែរនោះ ចេញមកជួយទាន់ស្រែកផ្អើលឆោឡោ ទើបក្រុមជនសង្ស័យនាំគ្នាបើកម៉ូតូរត់គេចទៅបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភិន ប៉ូវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងរួមដំណើរម្នាក់ទៀត មិនបានប្រាប់ឈ្មោះ គ្រាន់តែដឹងថា ជាបងប្អូននឹងគ្នា។ ទាំង២នាក់ រងរបួសយ៉ាងដំណំ ដោយសារក្រុមក្មេងស្ទាវខាងលើវាយនឹងខ្សែក្រវ៉ាត់។

តាមសម្តីជនរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ច ឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយ និច ពណ៌ស ឌុបគ្នាចេញពីបន្ទប់ជួលយកលុយមកឲ្យប្អូនប្រុស និងឆ្លៀតទៅលេងផ្ទះបងប្អូននៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំងផង ហើយខណៈមកដល់ចំណុចខាងលើ ស្រាប់តែ​មានក្រុមក្មេងទំនើងប្រហែលជាង១០នាក់ ជិះម៉ូតូច្រើនគ្រឿង មកកៀរម៉ូតូ និងដេញវាយគាត់ទាំង២នាក់ គោលបំណងប៉ុនប៉ងប្លន់យកម៉ូតូ តែសំណាងល្អមានប្រជាពលរដ្ឋក្បែរនោះ ចេញមកជួយស្រែកឆោឡោទាន់ ហើយក្រុមក្មេងទំនើងបានជិះម៉ូតូគេចទៅបាត់អស់។

ក្រោយកើតហេតុ ជនរងគ្រោះបាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីដាក់ពាក្យបណ្តឹង ពីព្រោះក្នុងចំណោមក្មេងទំនើងខាងលើ មាន២នាក់ ត្រូវបានគាត់ជាជនរងគ្រោះស្គាល់ភិនភាគច្បាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post