header ads

Sponsor

រិទ្ធី

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សានុសិស្សដែលជាបេក្ខជនត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សេចក្តីជូនដំណឹងនេះ មានសេចក្តីថា៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលជាបេក្ខជនត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា៖

ក្នុងគោលបំណងដោះស្រាយការប្រឈមរបស់មាតាបិតា ឬអាណាព្យាបាល និងដើម្បីសម្រួលដល់ការស្នាក់អាស្រ័យរបស់របស់ប្អូនៗដែលមានលំនៅដ្ឋានឆ្ងាយៗមានជីវភាពខ្វះខាត គ្មានលទ្ធភាពជួលផ្ទះសំណាក់ និងគ្មានបងប្អូន ញាតិមិត្តក្នុងការសំណាក់អាស្រ័យនោះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំទីកន្លែងជួយសម្រួលបន្ទប់ស្នាក់នៅសមរម្យដល់ប្អូនៗចំនួន៤០កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលក្រុងសួង ដែលអាចឱ្យប្អូនៗ ស្នាក់នៅបាន។

សូម​ជម្រាប​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧ ០៦១នាក់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យា      សាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ មណ្ឌល​ប្រឡង​ចំនួន១៩៥ មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦ មណ្ឌល ព្រមទាំង​ ៤ ៧១៦​បន្ទប់។ យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post