header ads

Sponsor

រិទ្ធី

លោក គឹម សុខ អ្នកវិភាគនយោបាយដែលរិះគន់រដ្ឋាភិបាលមិនសំចៃមាត់បានទស្សន៍ទាយថា៖ លោក កឹម សុខា ប្រធានអតីតបក្សសង្គ្រោះជាតិ អាចនឹងត្រូវដោះលែងនៅចុងខែនេះ។ ការថ្លែងបែបនេះធ្វើឡើងនៅពេលដែលលោក គឹម សុខ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនកំពុងរង់ចាំការដោះលែងលោក មាជ សុវណ្ណារ៉ា និងមនុស្ស១០នាក់ផ្សេងទៀត នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះ។

លោក គឹម សុខ ដែលទើបតែមានសេរីភាពពីពន្ធនាគារបានពន្យល់ថា៖ នៅមុនពេលគេ (ប្រមុខរដ្ឋាភិបាលកម្ពុជា) ទៅប្រជុំនៅអង្គសហប្រជាជាតិនិងមុនពេលបង្កើតរាជរដ្ឋាភិបាលថ្មី គេត្រូវតែបន្ទន់ឥរិយាបថខ្លះហើយ ដើម្បីឱ្យពណ៌របស់រដ្ឋាភិបាលកុំឱ្យខ្មៅពេក។ ម្យ៉ាងទៀត គាត់សង្កេតឃើញថា មានការដោះលែងលោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និងសកម្មជនដទៃទៀត បើដោះលែងបែបនេះ មិនដោះលែងលោក កឹម សុខា វាអាក្រក់មើលពេក។

ប៉ុន្តែ ទោះជាយ៉ាងណា លោក គឹម សុខ សង្កត់ធ្ងន់ថា៖ លោក កឹម សុខា អាចគេប្តូរពីការឃុំខ្លួននៅត្រពាំងថ្លុង មកឃុំនៅផ្ទះស្ងាត់ៗ ដូចពេលដែលគាត់ចាប់ខ្លួនគាត់ដែរ ចាប់ពីផ្ទះទៅឃុំនៅត្រពាំងថ្លុងស្ងាត់ៗ។ រូបភាពមួយទៀត អាចដោះលែងឱ្យមានសេរីភាព ហើយរង់ចាំមើលសកម្មភាពនយោបាយរបស់លោក កឹម សុខា បើសកម្មភាពនោះយ៉ាងខ្លាំងក្លា នោះគេនឹងចាប់គាត់ជាថ្មីម្តងទៀត។

សូមស្តាប់ការពន្យល់របស់លោក កឹម សុខ ដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post