header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ពលរដ្ឋរស់នៅក្រុងព្រះសីហនុ និងក្រុមអាជីវករលក់ដូរតូចតាចតាមបណ្ដោយឆ្នេរសមុទ្រ មានការរអ៊ូរទាំពីបញ្ហាដូចជា៖

១. ផ្លូវខូចស្ទើរតែគ្រប់ច្រកល្ហក មិនថាផ្លូវតូច ផ្លូវធំ ផ្លូវលំ ។

២. សោភ័ណភាព របៀបរៀបរយ ធ្លាក់ចុះមិនគួរឲ្យជឿ ទីក្រុងស្អាត ឆ្នេរស្អាត ប្រែរូបរាងទ្រុឌទ្រោម ។

៣. ងាកឆ្វេងចិន ងាកស្តាំចិន មើលមនុស្ស ក៏ចិន មើលហាង ក៏ចិន មើលអក្សរ ក៏សុទ្ធតែអក្សរចិន មានអារម្មណ៍ច្រលំថាខ្លួនឯងម្ចាស់ស្រុកជាជនបរទេសទៅវិញ ។

៤. អូតែល រីសត ផ្ទះសំណាក់ចិនកក់អស់ ហាងអាហារខ្មែរ ក៏ប្រែទៅជាចិន មាត់សមុទ្រ ក៏សុទ្ធតែចិនដើរ ចិនឈរ ចិនអង្គុយ ផ្សែងបារីគ្រប់ទិសទី លឺមាត់ឡូឡា ។

៥. តំលៃគ្រប់យ៉ាងទាំងការស្នាក់នៅ ហូបចុក សេវាកម្មផ្សេងៗ កើនឡើងគួរឲ្យភ្ញាក់ផ្អើល ។

៦. ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មសាធារណៈថមថយ កាស៊ីណូវិញដុះដាលដូចផ្សិត ចរាចរណ៍តាមផ្លូវគ្មានរបៀប ការចតរញ៉េរញ៉ៃ បរិយាកាសអួរអាប់ ។

៧. អាជីវកម្មខ្នាតតូច មធ្យមត្រូវបានបិទទ្វារ ព្រោះជួលទីតាំងបន្តឲ្យចិនបានថ្លៃជាង អាជីវករខ្នាតតូចរអ៊ូរទាំព្រោះភ្ញៀវទេសចរណ៍បរទេសក្រៅពីចិនគេមិនមកទៀត ឯភ្ញៀវក្នុងស្រុកលែងទៅហ៊ានជាន់ ។

៨.អ្នកចំណូលទាបខ្លាំងព្រួយបារម្មណ៍ពីជីវភាពរស់នៅ ព្រោះថ្លៃឈ្នួលផ្ទះជួលពីមុន ២០$-៣០$ កើន ទៅ ២០០$ -៣០០$ ចំណីអាហារ ក៏ថ្លៃខ្ពស់ ចំណូលគាត់តាមមាត់សមុទ្រថយចុះ ពិបាកទប់ទល់នឹងចំណាយ ។

ដែលទាំងអស់ខាងលើនេះប្រជាពលរដ្ឋ ស្នើសុំប្រមុខរាជរដ្ឋាភិបាល ជួយឲ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់បរិស្ថាន ក្រុងទេសចរណ៍​ ទិស​នារីនេះឡើងវិញផង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post