សៀមរាប ៖ នៅយប់ថ្ងៃទី ១៤ ឈានចូលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨ ក្រុមចោរប្លន់ប្រដាប់ដោយអាវុធជាជនជាតិចិន ៣ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋខ្មែរនៅស្រុកពួក ខេត្តសៀមរាប នៅវេលាម៉ោង ជាង ៧ យប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ ។
ខណៈនេះជនល្មើសទាំង ៣ សមត្ថកិច្ចកំពុងសួរចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។