![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMRYQpwxwz5-w8plAEzjOfSRvBbQ_hjZC11-dKE21MwcCX7Oqc5p0h2c9PL2QIceIsQSpBjaAo9Tg1BfyZUo1ZKn-AHyzmoP1QD6d-kvp4YbJOQKJBM4UP7oYhaWR6sEUK3QH_58w6nxs/s1600/Thumbnail-Recovered.jpg)
ភ្នំពេញៈ រថយន្ត Highlander មួយគ្រឿង បើកក្នុងល្បឿនលឿនបានជ្រុលចង្តូតទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន២កង់ រីឯរយន្តរង់ការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើងឡើងនៅវេលាម៉ោង១១៖៤៥នាទី យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខមជ្ឃមណ្ឌលម៉ូឌែន៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រាប់ឲ្យភ្នាក់ងារ ខេម ប៉ុស្តិ៍ ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដោយមាននារីម្នាក់ រួមដំណើរជាមួយគ្នា បានជិះរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3577 តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតអស់ចំនួន២កង់។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំ ព្រមទាំងបែកធុងប្រេងហូរហៀរប្រេងពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3jXnjISjHui1vQspfPOC93iNU_jRaor3bjl5LniZ5Y2fFPyxT5UmY_dhRTo7rnyCR-jbHOKbaMX34W-F04AdDWTM0U8BEe_5hX_wrIe9HWlLZ2W0Cq2qCd7EP-zegUE3ySSWRod2i9w0/s1600/551787202.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUQoM7bmsvTNhsY6tZ0l-wm2SwJyib4NBYAOyNag7qcsbL0MpQTLDl1yynN26L-iFutGyvt35-pLXuFxn5wn6c7YTExEpZ3WhCfQBC8dh6K2HYPcethsXwxV7-iG6QgqukDUmpLTD5BgY/s1600/551787203.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPQ5H0TTOCWc1jJSYwHX8AQtpmNV5Xp9fMMJSgBD1Gd8XefPy7rrnQKiUkYGvL5jo92ezflpLUth7jKArhAtHMnk-tmaM_Z1px25dYh0xqAJK8-REx7hwvrfcddWhCo06-5szOhqjQUo0/s1600/551787204.jpg)
ប្រភពដដែលបន្ថែមថា បន្ទាប់ពីហេតុការណ៍ភ្លាមៗនោះ គេឃើញបុរសជាអ្នកបើករថយន្ត និងនារីជាអ្នករួមដំណើរជាមួយគ្នា បើកទ្វារចេញមក ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្ដង។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCno_pztqZGnVdi77OWVCgUBl7imkCVZKsA7to5rwk2zvrtXyKTP6HlALtYZGzr-rE4AS7vpxQ-xEvkiOjiXDmrzrXiLSciWe0o7j0Pk7Qk8PbVoRfWJD5BR2TJM8HEgcjkt9QbGaW_M8/s1600/551787205.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEd3o0jjdBb2lxyLv57PI2keEFs8qyWIIAc0yc-uSb0yWpV5B89fjS8I3e14oFFh6ry9AAGsSep2Z1yZr-f-zGsWeIILmp3riLiPyp9ILImcgA7-Hxl69SlzYnOBg4EjWAclCze7SxMHA/s1600/551787206.jpg)
ក្រោយកើតហេតុ សមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយសំណងចំពោះការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីផ្លូវច្បាប់៕