ភ្នំពេញៈ នគរបាលបានចុះបង្ក្រាបល្បែងភ្នាល់កន្ទុយលេខវៀតណាមខុសច្បាប់មួយកន្លែង ជាលទ្ធផលឃាត់ខ្លួនបុរសម្នាក់ រួមជាមួយវត្ថុតាងជាក់ស្តែង ហើយនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធី ។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ (វៀតណាម) មួយកន្លែង នៅចំណុចផ្ទះលេខ៥៣៨ ផ្លូវបេតុង ក្រុម១៧ ភូមិផ្សាចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះប៊ុន សេង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកកត់) ស្នាក់នៅទីតាំងខាងលើ និងបានចាប់យកវត្ថុតាងរួមមាន៖ ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ, ប៊ុចចំនួន០៤ដើម, ម៉ាស៊ីនគិតលេខចំនួន០១, បន្ទាត់ចំនួន១ និងប្រាក់ចំនួនប្រាំបីមឺុនប្រាំពីរពាន់ពីររយរៀល(៥០,០០០)។
ជនសង្ស័យកំពុងស្ថិតនៅបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅកាន់សាលាដំបូងរាជធានី ៕