header ads

Sponsor

ពិសី

រតនគិរីៈ យុវជនសង្ស័យម្នាក់ ត្រូវនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចដីឡូមួយកន្លែង ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិី ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ជម្ពូវន្ត័ ហៅស្នា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មានស្រុកកំណើតភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្កាល ។ ជននេះសមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនផ្ទុកនៅក្នុងខ្លួន ។

វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនទម្ងន់១.៣៧ក្រាម, ទូរស័ព្ទដៃ១គ្រឿង, ម៉ូតូ១គ្រឿង ម៉ាក MSX ពាក់ស្លាកលេខ រតនគិរី 1C.9224 ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post