ឧត្តរមានជ័យៈ ស្ត្រីចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង១១៖៤៥នាទី នាថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥ ស្ថិតក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អធិការនគរបាលក្រុងសំរោងលោកវរសេនីយ៍ឯក ហម ភិរម្យ បានឲ្យដឹងថា ស្រ្តីសង្ស័យ ឈ្មោះ សូត្រ ភាជ ហៅយាយភាព អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិចំការចេក សង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តមានជ័យ។ ហើយការឃាត់ខ្លួនស្រ្តីខាងលើនេះ ក្រោយពីមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមាន ទើបសមត្ថកិច្ចរបស់លោកបានសហការគ្នា ក្របួចបានតែម្តង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ យ៉ាម៉ាគ្រាប់(WY)ចំនួន២៣៤គ្រាប់ ម៉ាទឹកកក (ICE) ចំនួន១៥កញ្ចប់ (ធំ១កញ្ចប់) លុយចំនួន៥៥ម៉ឺនរៀល និងសម្ភារជក់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានស្រុកសំរោង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕