ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋក្បែរខាង ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវមានការភ្ញាក់ផ្អើលចោមរោមមើល ខណៈបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងភោជនីយដ្ឋាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភោជនីយដ្ឋានគីឡូម៉ែត្រលេខ៦ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សិកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញដែលទទួលបានព័ត៌មាននេះបានចុះពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ហើយមិនទាន់អាចផ្តល់ព័ត៌មានលម្អិតនៅឡើយទេ ។