header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅភូមិខួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ហស្វាយរៀង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ។ 

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះ។ លោកជំទាវក៏បានបន្តទៀតថា ជ័យជំនះនេះគឺបានមកពី ទី១. ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ ទី២. គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដ៏ច្បាស់លាស់ ១១ចំណុច ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ទី៣. ប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ អន្តរជាតិ រួមជាមួយនឹងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោកជំទាក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយចិត្តទុកដាក់បន្ថែមទៀតក្នុងការធ្វើអំពើល្អ ផ្តល់សេវាសាធារណៈឲ្យបានកាន់ល្អ ពង្រឹងណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុង មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post