header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាងថា មានភាពងាយស្រួលក្នុងការយកមតិរិះគន់ និងផ្តល់យោបល់ទៅប្រាប់នាយករដ្ឋមន្ត្រីតាមរយៈ «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់»

ការលើកឡើងរបស់មេក្សយុវជននេះ បន្ទាប់ពីមានមតិមួយចំនួន បានរិះគន់លោកថា ជាអ្នកនយោបាយកាន់ជើងរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍តែប៉ុណ្ណោះ។ ជាងនេះការលើកឡើងនេះ បន្ទាប់ពីលោកបានសម្រេចចិត្តចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាមួយគណបក្សនយោបាយចំនួន១៥ផ្សេងទៀត។

លោក ពេជ្រ ស្រស់ បានឲ្យដឹងលើកតាមរយៈវីឌីអូឃ្លីបនៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៨ បានស្នើដល់អ្នកពូកែជេរ ពូកែរិះគន់លាបពណ៌ចូលរួមផ្តល់មតិតាមរយៈខមមិនលើបណ្តាញសង្គម ឬផ្ញើសារផ្តល់គំនិតល្អៗ ដើម្បីលោកយកទៅប្រាប់នាយករដ្ឋមន្ត្រីផ្ទាល់តែម្តង។

លោកថា បច្ចុប្បន្ននេះអ្នកនយោបាយកុំនៅប៉ូលចាស់ដដែលៗពេក ដោយសុំកាន់បន្ថយការជេរនេះមកជាការផ្តល់យោបល់ឆ្ពោះទៅរកការអភិវឌ្ឍវិញប្រសើរជាង។

លោកបញ្ជាក់ «អាលូវខ្ញុំ មានសិទ្ធិមួយនៅថ្ងៃអនាគតផ្តល់យោបល់ដល់រាជ រដ្ឋាភិបាល។ អស់​លោកដែលពូកែជេរ ដែលដឹងថា ការអភិវឌ្ឍបែបណា អស់លោកគួរផ្តល់មតិតាម Commentតាមនេះថា ពេជ្រ ស្រស់ ជួយប្រាប់ចំណុចនេះទៅកាន់សម្តេច ហ៊ុន សែនផង! អស់លោកប្រើខ្ញុំមក ក្រែងអស់លោកស្គាល់សម្តេច ហ៊ុនសែន ទៅថា អាយ៉ង»

មេបក្សប្រយុវជន ក៏បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំងទៀតថា «អស់លោកប្រើខ្ញុំមក អស់លោកមិនពេញចិត្តអ្វីនៅក្នុងសង្គម អស់លោកសរសេរមក ជៀសវាងការជេរអត់ប្រយោជន៍ ហើយខ្ញុំនឹងស៊ើបអង្កេតជាក់ស្តែង។ អានេះជាការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ក្នុងនាមជាខ្មែរដូចគ្នា។ ទង្វើនេះផ្លាស់ប្តូរពីការជេរគ្នា ការលាបពណ៌គ្នា មករួមគ្នាអភិវឌ្ឍន៍មួយពិតប្រាកដ»

លោក ពេជ្រ ស្រស់ ក៏បានស្នើទៅកាន់ក្រុមប្រឆាំង ឬក្រុមអ្នករិះគន់ បែរមកធ្វើការផ្តល់ យោបល់ក្នុងន័យស្ថាបនាកសាងប្រទេសឲ្យមានភាពជឿនលឿន និងធ្វើឲ្យជាតិខ្មែររឹងមាំ ព្រោះ បរទេសមិនជួយខ្មែរ ជាជាងខ្មែរជួយគ្នានោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post