header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជាងភ្លើងម្នាក់ ខណៈដែលគេហៅឲ្យមកតភ្លើងនៅផ្ទះ ក៏ភ្លាត់ស្នៀតឆក់ស្លាប់នៅដំបូលជាន់ទី៣ ទាល់តែធំក្លិនស្អុយទៅហើយ ទើបមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៥ ផ្លូវលេខ២៤០ ក្រុម២៨ ភូមិ៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាងភ្លើងដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ មិនទីលំនៅនោះទេ ។

បើតតាមការបំភ្លឺពីឈ្មោះ ចិត ភក្តី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ជានាយរងការិយាល័យ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី ខ្លួនបានទូរស័ព្ទចូលលេខ ០១៦ ៧៨៨ ៩០៥ (ជនរងគ្រោះ) ជាជាងភ្លើងឲ្យមកតភ្លើងនៅផ្ទះកើតហេតុ លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី គាត់បានទូរស័ព្ទទៅជនរងគ្រោះម្តងទៀត តែមិនចូលរួចក៏ជិះម៉ូតូមកកន្លែងកើតហេតុឡើងទៅជាន់ទី៣ ស្រាប់តែធំក្លិនស្អុយ ក៏មើលនៅដំបូលពិដានក៏ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ដោយឆ្លងតាមការពិនិត្យធ្វើកោសល្យវិច័យរបស់គណៈកម្មការបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះរូបនោះ ពិតជាស្លាប់ដោយឆក់រន្តអគ្គិសនីពិតប្រាកដមែន ។

បច្ចុប្បន្ន សពបានបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីឲ្យក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post