header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរ​បាលប៉ុស្តិ៍ចំបក់ និង​កម្លាំងប្រជាការពារ ស្ទាក់ចាប់បានភ្លាមៗ កាលពីម៉ោង៤ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ត្រង់​ចំណុចវាលភ្នំធំ ភូមិជ្រោយថ្ម ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្ទាប់ពីរូបគេធ្វើសកម្មភាពលួចមួយគ្រឿង ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាត់ យ៉េស ភេទប្រុសអាយុ២១ឆាំ្ន ខ្មែរអ៊ីស្លាម រស់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ម្ចាស់ម៉ូតូ ឈ្មោះ គា ធា ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សតម្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានចូលទៅលួចយកម៉ូតូC១២៥ ផលិតឆ្នាំ២០១៥មួយគ្រឿង ចេញពីរោងចាំចំការ ហើយ​បញ្ឆេះមិនឆេះ ពេលនោះ​ម្ចាស់ម៉ូតូ​មកទាន់ស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួន ពេលនោះ​កម្លាំប៉ុស្តិ៍រដ្ឋបាលចំបក់​ និងកម្លាំងប្រជាការពារ បានស្ទាក់ចាប់ជនសង្ស័យភ្លាមៗ ក្បែរកន្លែងកើតហេតុ និង​ធ្វើការឆែកឆេរដកហូតកូនសោចំនួន៩គ្រាប់ ចំពាមកៅស៊ូមួយ នាឡិកាដៃជ័រមួយ និងកូនកន្រ្ទៃមួយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើចាត់ការបន្ត។ ចំណែកម៉ូតូម្ចាស់យកទៅរក្សាទុកដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post