header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ អាយុប្រហែល៤០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះសំណាក់ដួងច័ន្ទ២ ឃើញដេកស្លាប់នៅក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ លេខ៥០២E និង៥០២F តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសម្ដីពីម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា គឺមានប្រុសម្នាក់ ស្រីម្នាក់នេះ បានមកជួលស្នាក់នៅផ្ទះសំណាក់ ដួងច័ន្ទ២ របស់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ។

គាត់បានបន្តថា លុះដល់ព្រឹក ក៏បុរសដែលមកជាមួយស្រ្តីរងគ្រោះខាងលើ ក៏បានជិះម៉ូតូមួយគ្រឿងម៉ាហុងដា C125 ជិះចេញទៅបាត់តែម្តង មិនឃើញត្រឡប់មកវិញឡើយ រហូតនៅវេលាម៉ោងកើតហេតុ ម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះដេកមិនងើប ក៏មានការសង្ស័យ ក៏បានស្រែកហៅ ទោះជាយ៉ាងណាក៏មិនឮ គាត់ក៏បានមើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់ ធ្វើឲ្យមានការភិតភ័យយ៉ាងខ្លាំង ក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះ ចោមរោមមើល ។

បច្ចប្បន្ន សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ និងមិនទាន់បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអីនោះទេ តែប្រជាពលរដ្ឋរស់នៅក្បែរកំពុងសង្ស័យថា ជារឿងឃាតកម្ម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post